Dictionary

តើពាក្យ «សរុប» មានន័យដូចម្ដេច ?


សរុប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. សរូប; សំ. ស្វរូប, ន “សភាវៈឬសភាព; ប្រភេទ; បែប, បែបយ៉ាង; ប្រក្រតី; ការរួបរួម” ) រួបរួម, ប្រមូលរួមគ្នា; រួមសេចក្ដី, ប្រមូលសេចក្ដីដោយសង្ខេប ( ច្រើនប្រើ សរុប ជាង ) ។
ឧទាហរណ៍៖ យកអីវ៉ាន់មកសរុបគ្នា; សរុបសេចក្ដី, និយាយសរុប ។

                  បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ច្រើនប្រើ សរូប អ. ថ. សៈរ៉ូប៉ៈ, ដូចជា សរូបកថា ពាក្យរួបរួម ។ សរូបន័យ ន័យសង្ខេប, សេចក្ដីពន្យល់ដោយរួបរួម ។ សរូបនិទ្ទេស ការសម្ដែងចេញដោយសរុប, ការញែកសេចក្ដីដោយសង្ខេប ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share