តើពាក្យ «សលាក» មានន័យដូចម្ដេច ?
សលាក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សលាកា; សំ. ឝលាកា ) ស្លាក; ឆ្នោត ។ សលាកបរិវត្តន៍ ( –ប៉ៈរ៉ិវ័ត ) ការផ្លាស់ឬប្ដូរស្លាក; ការផ្លាស់ឬប្ដូរឆ្នោត ។ សលាកភត្ត (–កៈភ័ត ) ភត្តដែលទាយកប្រគេនភិក្ខុសង្ឃតាមស្លាក ដែលខ្លួនចាប់ត្រូវត្រង់នាមរបស់លោក ។
ឧទាហរណ៍៖ ទាយកច្រើនប្រជុំគ្នា ធ្វើសលាកភត្តក្នុងរដូវដើមឆ្នាំ ( ព. ពុ. ) ។ សលាកវិចារណ៍ (–កៈ–) ការចាប់ស្លាក; ការបោះឆ្នោត ។ សលាកានុវត្តន៍ អនុវត្តន៍តាមឆ្នោត ។ ល ។
ផ្ទាំងឈើ ឬក្រដាសដែលគេសរសេរកត់ប្រាប់ពីចំនួន ទម្ងន់ ហើយចងភ្ជាប់នឹងទំនិញ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646