តើពាក្យ «សល់» មានន័យដូចម្ដេច ?
សល់
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សេស, នៅមាន, នៅមិនទាន់អស់, លើស, លើសពីចំនួនដែលត្រូវការ ។
ឧទាហរណ៍៖ លុយ១០សេនចែកគ្នា៩នាក់ នៅសល់ ១ សេនចែកមិនដាច់ ។
សល់ផល សល់ច្រើន, បរិបូណ៍ : ម្ហូបសល់ផល ។ សល់សែន សល់រាប់សែន, ច្រើនក្រៃ : ច្រើនសល់សែន ។ ប្រសើរសល់ស្រី ប្រសើរលើសឬជាងស្រីទាំងពួង ( ព. កា. ) : ហៃមាសពិសី ប្រសើរសល់ស្រី ឥតបីប្រៀបផ្ទឹម ចូរកែវចរចា រួសរ៉ាញញឹម ប៉ប្រីយ៍ប៉ប្រឹម មកកុំតោះតើយ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646