តើពាក្យ «សវនាការ» មានន័យដូចម្ដេច ?
សវនាការ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សវន + អាការ) អាការនៃការស្ដាប់, អាការស្ដាប់ ។ ខ្មែរប្រើជា កិ. “ស្ដាប់” ក៏មាន; (រ. ស.) ។
ឧទាហរណ៍៖ ទ្រង់ព្រះសវនាការ ទ្រង់ព្រះសណ្ដាប់ ។
ការចូលជួបសន្ទនាជាមួយនឹងក្សត្រគ្រងរាជ្យ ឬឥស្សរជនជាន់ខ្ពស់ណាមួយ ការបើកជំនុំជម្រះ ខាង ផ្លូវតុលាការ។
👉ថ្នាក់ពាក្យជា គយ
មានន័យថា ការប្រជុំដោះស្រាយវិវាទរបស់មន្ត្រីកាន់កាប់បញ្ជី មុននឹងសម្រេចករណីជំទាស់នានារបស់ដើមបណ្តឹង។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646