តើពាក្យ «សវនីយ៍» មានន័យដូចម្ដេច ?
សវនីយ៍
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សវនីយ; សំ. ឝ្រវណីយ ) ដែលគួរស្ដាប់, ដែលត្រូវស្ដាប់ ។ ន. សម្ដីដែលគួរឬត្រូវស្ដាប់ ។ ខ្មែរប្រើជា រ. ស. ចំពោះតែព្រះបន្ទូលរបស់សម្ដេចព្រះវររាជជននី ឬសម្ដេចព្រះអគ្គមហេសី, សម្ដេចព្រះមហាក្សត្រិយានី : ទទួលព្រះសវនីយ៍ ( ម. ព. រាជសវនីយ៍ ក្នុងពាក្យ រាជ ផង ) ។ សវនីយ៍លេខា ( ម. ព. រាជ ) ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646