តើពាក្យ «សស្ត្រ» មានន័យដូចម្ដេច ?
សស្ត្រ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝស្ត្រ; បា. សត្ថ ) គ្រឿងប្រដាប់ធ្វើដោយដែកមានមុខមុត មានកាំបិត, ផ្គាក់, ដាវ, លំពែង ជាដើម ។ ខ្មែរនិយាយក្លាយជា សស្រ្តា ឬ សត្រា ( ហៅចំពោះតែគ្រឿងប្រហារ ) ។ សស្រ្តការ អ្នកធ្វើគ្រឿងសស្រ្តា, ជាងសស្ត្រា ។ សស្ត្រគ្រឹះ ឬ សស្ត្រាគារ( សំ. ឝស្ត្រ + អគារ “ផ្ទះ” ) ឃ្លាំងសស្ត្រាវុធ, អាយុធាគារ ។ សស្ត្រជីព, –ជីវៈ ឬ –ជីវិន អ្នកចិញ្ចឹមជីវិតដោយមុខការកាន់គ្រឿងសស្ត្រា ( យោធា, ទាហាន ) ។ សស្ត្រាយុធ ឬ សស្ត្រាវុធ ( សំ. ឝស្ត្រ + អាយុធ; បា. សត្ថ + អាវុធ ) គ្រឿសស្ត្រានិងអាវុធ ( ខ្មែរប្រើ សស្ត្រាវុធ ជាង ) ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646