Dictionary

តើពាក្យ «សហស្ស» មានន័យដូចម្ដេច ?


សហស្ស


👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( បា.; សំ. សហស្រ ) ចំនួនពាន់, ពាន់ ( ១.០០០ )។ គុ. ច្រើន, អនេក ( ហៅ អនេកត្ថសំខ្យា ) ។ សហស្សគុណ ដែលមានគុណភាពច្រើន ។
ឧទាហរណ៍៖ ថ្នាំសហស្សគុណ ថ្នាំ ( តែមួយមុខ ) ដែលប្រើរម្ងាប់រោគបានច្រើនប្រភេទ ( សម្មតិវោហារ ) ។

                  ឈ្មោះឈើមួយប្រភេទ ពួកល្ហុងខ្វង, ស្លឹកឆែករាក់ៗសម្បុរស្វាយ, ដើមទាបៗជាងល្ហុងខ្វង ( សម្មតិវោហារ ) ។ សហស្សន័យន៍, –នេត្ត ឬ –នេត្រ អ្នកដឹងការណ៍ច្រើន ( ព. ប្រ. ) គឺអ្នកដែលអាចពិចារណាឃើញការណ៍កំបាំងយ៉ាងច្រើនបានភ្លាមៗ ( ព្រះឥន្រ្ទ ); ហៅ សហស្រាក្ស ក៏បាន ( សំ.; បា. សហស្សក្ខ ) ។ សហស្សបទី ( –ប៉ៈ– ) សត្វមានជើងច្រើន ម្រើមព្រះ ។ សហស្សបទីជាតិ ជាតិសត្វមានជើងច្រើន, សត្វពួកម្រើមព្រះ (ហៅ សហស្សបទីសត្ត ឬ –សត្វ ក៏បាន ) ។ សហស្សរង្សី អ្នកមានរស្មីច្រើន ( ព្រះអាទិត្យ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share