តើពាក្យ «សាងសង់ អាជីវកម្ម និងផ្ទេរ ហៅកាត់ “ស.អ.ផ”» មានន័យដូចម្ដេច ?
សាងសង់ អាជីវកម្ម និងផ្ទេរ ហៅកាត់ “ស.អ.ផ”
👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ស្ថាប័នមានសមត្ថកិច្ច ផ្ដល់សម្បទានឱ្យទៅឯកជនធ្វើការសាងសង់នូវសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដោយប្រគល់សិទ្ធិឱ្យឯកជនធ្វើអាជីវកម្មយកកម្រៃក្នុងរយៈមួយដែលបានកំណត់ក្នុងកិច្ចសន្យាសម្បទាន។ ផុតរយៈពេលនោះ ឯកជនត្រូវផ្ទេរនូវសិទ្ធិ សិទ្ធិកាន់-កាប់ និងផលប្រយោជន៍ទាំងអស់លើសំណង់ហេដ្ឋា-រចនាសម្ព័ន្ធ ដែលមានលក្ខណៈល្អ តាមលក្ខខណ្ឌនៃកិច្ចសន្យាមកឱ្យស្ថាប័នមានសមត្ថកិច្ចវិញ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646