តើពាក្យ «សហការី» មានន័យដូចម្ដេច ?
សហការី
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកធ្វើការជាមួយគ្នា, អ្នកព្រួតគ្នាជួយធ្វើកិច្ចការណាមួយ; ភ្នាក់ងារក្នុងមុខតំណែងរាជការជាដើម ។
ឧទាហរណ៍៖ នាយការិយាល័យ និង លេខាធិការ ជាសហការីនៃនាយកក្រសួង; លោករដ្ឋមន្រ្តីព្រមទាំងសហការីបានអញ្ជើញទៅជួបជុំជាអធិបតី ក្នុងពិធីបុណ្យនោះដែរ; ព្រះបាឡាត់គណ, ព្រះវិន័យធរគណ, ព្រះធម្មធរគណ, ព្រះសមុហ៍គណនិងលេខាធិការគណ ជាសហការីនៃព្រះមេគណ, ព្រះមេគណគ្រប់ខែត្រ អាចមានឋានានុក្រមទីព្រះគ្រូជាសហការីផងដែរក៏បាន ។ (ឥត្ថី, សហការិនី) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646