Dictionary

តើពាក្យ «សាលា» មានន័យដូចម្ដេច ?


សាលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝាលា ) ផ្ទះ, មន្ទីរ; រោង ។ សាលាជំនុំ មន្ទីរសម្រាប់ធ្វើការជំនុំក្ដី, មន្ទីរតុលាការ ។ សាលាដំបូង មន្ទីរសម្រាប់ជំនុំក្ដីជាដំបូងបង្អស់ក្នុងក្រុងនិងក្នុងខេត្តក្រៅ, មន្ទីរតុលាការថ្នាក់ដំបូង ។ សាលារៀន ឬ សាលាបង្រៀន មន្ទីរសម្រាប់បង្រៀនវិជ្ជា, រោងរៀន ។ សាលាសម្នាក់ សាលាសម្រាប់សាធារណជនឈប់សម្នាក់បានតាមកាលគួរ ។ ល ។ ឧបដ្ឋានសាលា សាលាសម្រាប់ប្រើប្រាស់ក្នុងវត្តអារាម, សាលាបុណ្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share