តើពាក្យ «សាវម៉ាវ» មានន័យដូចម្ដេច ?
សាវម៉ាវ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ស្លឹកស្រដៀងនឹងបំពេញរាជ្យ តែតូចៗជាង ផ្លែជាចង្កោម សំបកផ្លែមានព្រុយស្មាញ ប្រើបរិភោគជាចំណី ខ្លះមានរសជូរអែម ខ្លះផ្អែមឆ្ងាញ់, ជាឈើមានប្រយោជន៍គួរដាំឲ្យក្រាស់ក្រែលក្នុងស្រុក ។ ឈ្មោះវល្លិមួយប្រភេទ ស្លឹកមានក្លិនក្រពុល គេច្រើនច្របាច់លាយទឹកប្រើជាថ្នាំរម្ងាប់គ្រុនក្ដៅ, ផ្លែមានព្រុយស្មាញ ស្រដៀងនឹងផ្លែសាវម៉ាវដើម ប៉ុន្តែតូចៗជាង សាច់ជ្រាយបរិភោគជាចំណីបាន។
ឈ្មោះព្រឹក្សមួយប្រភេទ កំពស់ ៨-១៥ម ដុះក្នុងព្រៃធំនៃប្រទេសជ្វា គេនាំចូលមកសម្រាប់ដាំក្នុងឧបទ្វីបឥណ្ឌូចិន និងនៅប្រទេសឥណ្ឌូណេស៊ី។ ផ្លែទុំៗមានលក់ក្នុងផ្សារ។ សាច់ពណ៌សជាប់នឹងគ្រាប់មានរសជាតិជូរអែម គេបរិភោគជាអាហារ។ តាមក្បួនឱសថបុរាណ ផ្លែខ្ចីៗ គេអាចប្រើសម្រាប់ ព្យាបាលរោគផ្សេងៗ ដូចជាគ្រុន រាគជាដើម។ នៅប្រទេសជ្វា គេប្រើសំបកធ្វើថ្នាំរម្ងាប់រោគ ដែលមានលើអណ្តាត។
ឈ្មោះវល្លិមួយប្រភេទកើតក្នុងទ្វីបអាមេរិក គេនាំយកមកដាំជាយូរណាស់ហើយក្នុងឥណ្ឌូចិន។ វល្លិនេះប្រវែង ២-១០ម ។ ផ្លែទុំបរិភោគជាចំណីចាស់ ក្មេង។ ក្នុងពេលទុរ្ភិក្ស (១៩៧៥-១៩៧៩) ស្លឹក និងមែកខ្ចីៗ គេយកទៅស្ងោរលាយបបរបរិភោគ។ តាមក្បួនឱសថបុរាណ គេប្រើស្លឹកបុកឱ្យម៉ត់ ព្យាលបាលការស្កៀបរមាស់។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646