Dictionary

តើពាក្យ «សិទ្ធ» មានន័យដូចម្ដេច ?


សិទ្ធ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលសម្រេចហើយ; ដែលស្រេចហើយ; ដែលសម្រេចតាមមាត្រាច្បាប់; ដែលស័ក្ដិសិទ្ធ; សម្បូណ៌; ពូកែ, ខ្លាំងពូកែ; ជំនាញ, មានប្រាជ្ញាវាងវៃ ។ ន. អ្នកសម្រេចការ; សេចក្ដីសម្រេចតាមមាត្រាច្បាប់; អ្នកប្រាជ្ញ; ទេវតាពួកមួយ; ឫសីពួកមួយ ( ម. ព. សិទ្ធិ ផង ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សិត-ធៈ, ដូចជា សិទ្ធកម្ម អំពើឬការដែលសម្រេចហើយ ។ សិទ្ធកាម ដែលមានសេចក្ដីប្រាថ្នាឬមានបំណងសម្រេចហើយ ។ សិទ្ធការ្យ ( –កា ) ការងារដែលសម្រេចហើយ; ដែលមានការងារសម្រេចហើយ ។ សិទ្ធជន មនុស្សខ្លាំងពូកែ, មនុស្សជំនាញ ។ សិទ្ធញ្ញាណញាណដែលអាចសម្រេចសេចក្ដីដឹងបានងាយៗ ។ សិទ្ធធាតុ ធាតុរ៉ែដែលរម្លាយស្រេចហើយ, បារទ ។ សិទ្ធន្ត ឬ សិទ្ធាន្ត ( សិត-ធ័ន ឬ –ធាន ) ការយល់ព្រមដាច់ស្រេច ។ សិទ្ធមន្ត ឬ –មន្ត្រ មន្តស័ក្តិសិទ្ធ ។ សិទ្ធយោគ គ្រឿងប្រកប ឬរបស់ស័ក្ដិសិទ្ធ ។ សិទ្ធរស ទឹកបារទ ។ សិទ្ធវិជ្ជា ឬ –វិទ្យា ចំណេះដែលសម្រេចហើយ ។ សិទ្ធាចារ្យ ( សំ. សិទ្ធ + អាចាយ៌ ) គ្រូអ្នកមានចំណេះយ៉ាងពូកែ, គ្រូជំនាញ ។ សិទ្ធានុញ្ញាត ( បា. សិទ្ធ + អនុញ្ញាត ) អនុញ្ញាតដែលសម្រេចតាមច្បាប់បញ្ញត្ត ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share