Dictionary

តើពាក្យ «សាគូ» មានន័យដូចម្ដេច ?


សាគូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណាំមួយប្រភេទ ដើមនិងស្លឹកស្រដៀងនឹងក្រកោ តែដើមទាបៗ មានមើមសម្បុរ-ស ប្រើស្ងោរបរិភោគជាអាហារ ឬហាន់ឲ្យស្ដើងៗលាយបាយក៏បាន កិនឆៅច្រោះជាម្សៅក៏បាន, បើស្រុកកើតទុរ្ភិក្ស ប្រើជាអាហារជំនួសបាយបាន, ជាដំណាំងាយដាំ មានប្រយោជន៍សំខាន់មួយយ៉ាងសម្រាប់ប្រទេសខ្មែរ។
ឧទាហរណ៍៖ ម្សៅសាគូ, បាយលាយមើមសាគូ។

                 ឈ្មោះស្មៅម៉្យាងកំពស់ ១-២ ម មានកំណើតក្នុងប្រទេសអាមេរិកកណ្ដាល គេនាំមកដាំជាដំណាំ គ្រប់ប្រទេសក្ដៅ លើសកលលោកដើម្បីយកមើមធ្វើអាហារ លាយបាយក៏បាន ។ ម្សៅដែលច្រោះពីមើម ជាអាហារលើកកំលាំងកូនក្មេង និងអ្នកងើបពីឈឺ ។​ គេប្រើស្លឹកសាគូ សំរាប់ខ្ចប់គ្រឿងបរិភោគ ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share