តើពាក្យ «សាង» មានន័យដូចម្ដេច ?
សាង
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ក, ធ្វើ, សង់ ឲ្យកើតឡើង ( ចំពោះការកុសល ) ។
ឧទាហរណ៍៖ សាងព្រះពុទ្ធរូប, សាងគម្ពីរព្រះត្រៃបិដក, សាងចេតិយ, សាងសាលា ។
សាងសង់ សង់សម្អិតសម្អាងឲ្យបានកើតឡើងជាការកុសល ។ សាងសូម សាងហើយប្រាថ្នាថាសូមឲ្យបានសម្រេចតាមបំណង ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នេសាទុបករណ៍មួយប្រភេទ មានផ្លែ ៥ ឬ ៦ បែកជាចង្វែកក្រញាង ធ្វើដោយឫស្សីឬដែក មានដងវែងសម្រាប់ចាក់ត្រីតូចៗ ឲ្យត្បៀតជាប់ក្នុងចង្វែកផ្លែ ។ ប្រដាប់ធ្វើដោយឫស្សី មានសណ្ឋានដូចជាសាង សម្រាប់ដោតអំពៅដែលកាត់ជាកង់ខ្លីៗ
ឧទាហរណ៍៖ ធ្វើសាងដោតអំពៅ, អំពៅមួយសាង។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646