តើពាក្យ «សាទរ» មានន័យដូចម្ដេច ?
សាទរ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < សហ “ព្រម, ជាមួយ” + អាទរ “សេចក្ដីអើពើ, សេចក្ដីគោរព, ការយកចិត្តទុកដាក់” ) ការសម្ដែងសេចក្ដីអើពើ, គោរព; សេចក្ដីរាក់ទាក់, រួសរាយ
ឧទាហរណ៍៖ មានសាទរ, ទទួលភ្ងៀវដោយសាទរ ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សាទៈរៈ, ដូចជា សាទរកថា ឬ –វាចា សម្ដីរាក់ទាក់, រួសរាយ; សម្ដីសម្ដែងសេចក្ដីគោរព ។
សាទរភាព ភាពនៃសេចក្ដីគោរព; ការរាក់ទាក់; រួសរាយ ។ សាទរវាទី អ្នកពោលពាក្យសាទរ ( បើស្រ្តីជា សាទរវាទិនី ) ។ ល ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. < សហ “ព្រម, ជាមួយ” + អាទរ “សេចក្ដីអើពើ, សេចក្ដីគោរព, ការយកចិត្តទុកដាក់” ) ការសម្ដែងសេចក្ដីអើពើ, គោរព; សេចក្ដីរាក់ទាក់, រួសរាយ ។
ឧទាហរណ៍៖ មានសាទរ, ទទួលភ្ងៀវដោយសាទរ ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សាទៈរៈ, ដូចជា សាទរកថា ឬ –វាចា សម្ដីរាក់ទាក់, រួសរាយ; សម្ដីសម្ដែងសេចក្ដីគោរព ។
សាទរភាព ភាពនៃសេចក្ដីគោរព; ការរាក់ទាក់; រួសរាយ ។ សាទរវាទី អ្នកពោលពាក្យសាទរ ( បើស្រ្តីជា សាទរវាទិនី ) ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646