តើពាក្យ «សាន្ដ» មានន័យដូចម្ដេច ?
សាន្ដ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ឝាន្ត; បា. សន្ត ) ដែលស្ងប់, រម្ងាប់, ស្ងប់រម្ងាប់; ក្សេមក្សាន្ដ, សុខស្រួល ។
ឧទាហរណ៍៖ ស្រុកសុខសាន្ដ ស្រុកសុខស្រួល, ស្រុកក្សេមក្សាន្ដ។
សាន្ដគ្រោះ ( សាន– ) ដែលស្បើយគ្រោះកាច, ស្បើយគ្រោះថ្នាក់ : ព្រៃសាន្ដគ្រោះ ព្រៃដែលឥតគ្រោះកាច, ព្រៃដែលមិនចាញ់ ។ សាន្ដត្រាណ ( សាន– ) ដែលមានការគ្រប់គ្រងឬមានពំនាក់នាំឲ្យបានសុខស្រួលហើយ : ស្រុកសាន្ដត្រាណ ( ម. ព. ត្រាណ ផង ) ។ សាន្ដសុខ សុខស្រួល ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646