Dictionary

តើពាក្យ «សាយណ្ហៈ» មានន័យដូចម្ដេច ?


សាយណ្ហៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សាយណ្ហ; សំ. សាយាហ្ន ) វេលារសៀល, ពេលល្ងាច ។
ឧទាហរណ៍៖ វេលាសាយ័ណ្ហ; ហៅ សាយណ្ហកាល ឬ –សម័យ ក៏បាន ( ព. ផ្ទ. បុព្វណ្ហៈ, បុព្វ័ណ្ហ ឬ បុព្វណ្ហកាល, –សម័យ ) ។

                  សាយណ្ហៈ សុវត្ថិ! ឬ សាយណ្ហៈ សួស្ដី! (សាយុ័ន-ហៈសុវ៉ាត់ ឬ –សួស-ស្ដី) “សួស្ដីក្នុងវេលារសៀលឬក្នុងវេលាល្ងាច”: ពាក្យសម្រាប់ឲ្យពរគ្នា ឬគំនាប់គ្នាក្នុងវេលាតាំងអំពីថ្ងៃជ្រេពីត្រង់ រហូតដល់ថ្ងៃអស្ដង្គត (ប្រើតាមសម័យនិយម), បានសេចក្ដីថា សូមឲ្យមានសួស្ដី ក្នុងវេលារសៀល ឬក្នុងវេលាល្ងាច!; សរសេរជាសាយ័ណ្ហ សុវត្ថិ ! ឬ សាយ័ណ្ហ សួស្ដី ! ក៏បាន ( ព. ផ្ទ. អរុណ សុវត្ថិ! ឬ –សួស្ដី!; រាត្រី សុវត្ថិ! ឬ –សួស្ដី!) ។ សាយណ្ហាភិវាទ( បា. សាយណ្ហ + អភិវាទ ) ការពោលពាក្យគំនាប់គ្នាក្នុងវេលាសាយ័ណ្ហថា
ឧទាហរណ៍៖ សាយ័ណ្ហ សុវត្ថិ! ឬ សាយ័ណ្ហ សួស្ដី! ( ព. ផ្ទ. វាសរង្គាភិវាទ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share