តើពាក្យ «សាយយុត» មានន័យដូចម្ដេច ?
សាយយុត
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. សាយហ្យុត (–យុត) “វេលាថ្ងៃឈប់” ឬ សាវហ្យុត (–យុត) “ក្រមុំឈប់ ឬក្រមុំទច់”) ឈ្មោះឈើមួយប្រភេទ ដើមរឹង ស្ទើរជាវល្លិស្រដៀងនឹងត្រៀលស្វា ស្លឹកស្រដៀងនឹងគគីរ តែទ្រើសជាងផ្កាសណ្ឋានស្រដៀងនឹងក្ដាំងងា មានក្លិនស្រដៀងនឹងផ្លែព្នៅទុំក្រអូបខ្លាំងតែក្នុងវេលាយប់ជិតភ្លឺមកទល់នឹងពេលថ្ងៃរះអស់ក្លិន ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646