តើពាក្យ «សារធាតុគីមី» មានន័យដូចម្ដេច ?
សារធាតុគីមី
👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ, គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១.សំដៅដល់៖ ក-សារធាតុគីមី ឬសារធាតុផ្សំទាំងឡាយណា ដែលប្រើសម្រាប់ផលិតអាវុធ ឬប្រើជាអាវុធ ក្នុងគោលបំណងបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ រុក្ខជាតិ ទ្រព្យសម្បត្តិ ឬបរិស្ថាន។ ខ-យុទ្ធោបករណ៍ និងបរិធាននានា ដែលគេផលិតសម្រាប់បង្កឱ្យមានការស្លាប់ ឬបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស សត្វ រុក្ខជាតិ ទ្រព្យសម្បត្តិ ឬបរិស្ថាន ដោយសារជាតិពុលនៃសារធាតុគីមី ដែលបានបញ្ចេញ ដោយសារការប្រើប្រាស់យុទ្ធោបករណ៍ និងបរិធានទាំងនោះ។គ-បរិក្ខារទាំងឡាយណា ដែលត្រូវបានគ្រោងជាពិសេស សម្រាប់ប្រើផ្ទាល់ ជាមួយយុទ្ធោបករណ៍ និងបរិធាន ដែលមានចែងក្នុងវាក្យខណ្ឌ “ខ” ខាងលើ។ ២. សារធាតុមួយមុខ ឬជាសារធាតុលាយផ្សំ ឬបានមកពីធម្មជាតិ ប៉ុន្តែមិនរួមបញ្ចូលនូវសរីរាង្គរស់ (Living organnism)។ សាធាតុគីមី រួមមានប្រភេទ៖ ថ្នាំកសិកម្ម (រួមទាំងផលិតផលថ្នាំកសិកម្មលាយផ្សំគ្រោះថ្នាក់ខ្ពស់) និងសារធាតុគីមីឧស្សា-ហកម្ម។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646