តើពាក្យ «សារពើ» មានន័យដូចម្ដេច ?
សារពើ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. សវ៌, បុំ. ពហុ. សវ៌េ, វ > ព = សព៌េ; បា. សព្វ, បុំ. ពហុ. សព្វេ ) ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, គ្រប់សព្វ, សព្វគ្រប់, គ្រប់យ៉ាង; ទួទៅ; រាល់។
ឧទាហរណ៍៖ សារពើដំណាំ, សារពើទំនិញ, កិច្ចការសារពើ ។ សព្វសារពើ អ្វីៗទាំងអស់។
👉ថ្នាក់ពាក្យជា វិសេសនសព្វនាម
មានន័យថា (សំ. សវ៌, បុំ. ពហុ. សវ៌េ, វ > ព = សព៌េ; បា. សព្វ, បុំ. ពហុ. សព្វេ ) ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, គ្រប់សព្វ, សព្វគ្រប់, គ្រប់យ៉ាង; ទួទៅ; រាល់។
ឧទាហរណ៍៖ សារពើដំណាំ, សារពើទំនិញ, កិច្ចការសារពើ ។ សព្វសារពើ អ្វីៗទាំងអស់។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646