តើពាក្យ «សារិការកែវគោ ឬរីក» មានន័យដូចម្ដេច ?
សារិការកែវគោ ឬរីក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ២៤.៥-២៧ ស.ម ។ ផ្នាំងស្លាប និងដងខ្លួនពណ៌ត្នោតក្រម៉ៅ ក្បាល បំពង់ក និងផ្នែកលើទ្រូងពណ៌ប្រផេះក្រម៉ៅ ស្បែកមុខនៅជាប់ភ្នែកពណ៌លឿងភ្លឺ។សំឡេង៖ បី – បី ជ្រៀកកាៗៗ ។ ទីជំរក៖ តំបន់វាល តំបន់កសិកម្ម ក្បែរលំនៅដ្ឋានមនុស្ស។ ជីវសាស្រ្ត៖ ជារឿយៗរកស៊ីតាមហ្វូងគោពិសេសនៅតាមវាលស្រែ។ របាយ៖ វត្តមានពេញមួយឆ្នាំ មានសំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ពេញមួយឆ្នាំ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646