តើពាក្យ «សារុង» មានន័យដូចម្ដេច ?
សារុង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំពត់អំបោះឬសូត្រ ត្បាញចាក់ជាក្រឡាឆ្លាស់ព័ណ៌ ឬធ្វើជាផ្កា ជាគំនូរ រំលេចព័ណ៌សម្រាប់ភ្ជើញស្លៀកសម្លុយ, ជាសម្លៀករបស់ចាមជ្វា ជាដើម
ឧទាហរណ៍៖ សារុងអំបោះ, សារុងសូត្រ ។
សារុងដែលខ្មែរប្រើមាន ២ ប្រភេទគឺ សារុងស្រី សារុងប្រុស; សារុងសម្រាប់ស្រីៗសុទ្ធតែមកពីបរទេស, ស្រីៗអាចប្រើជាប្រក្រតីបាន មិនទាស់ទំនងរបស់សុជីវធម៌ខ្មែរទេ, ឯសារុងសម្រាប់ប្រុសៗ ច្រើនតែត្បាញក្នុងប្រទេសកម្ពុជា, ប្រុសៗស្លៀកបានចំពោះតែក្នុងផ្ទះលំនៅ ក្នុងពេលដែលយល់ថាគួរស្លៀកបាន, ពុំអាចស្លៀកដើរចេញទៅខាងក្រៅផ្ទះលំនៅឡើយ ( នេះជាសុជីវធម៌ដ៏សមរម្យរបស់ខ្មែរ ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646