Dictionary

តើពាក្យ «សាសន» មានន័យដូចម្ដេច ?


សាសន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ឝាសន ) ពាក្យបណ្ដាំ, ពាក្យផ្ដាំផ្ញើ; ពាក្យប្រៀនប្រដៅ, ការប្រៀនប្រដៅ; សាសនា, លទ្ធិ; ពាក្យបង្គាប់, ការបង្គាប់បញ្ជា; ដំណឹង; សំបុត្រ; ពាក្យប្រកាស, ការប្រកាសប្រាប់; ការជឿស្ដាប់; ការដាក់ទណ្ឌកម្ម, ការផ្ចាលទោស; ការកែសម្រួល; ការគ្រប់គ្រង; ការត្រួតត្រា ។ សាសនកាល ឬ –សម័យ កាលឬសម័យដែលឥតអំពីសាស្ដាដើមទៅហើយ នៅសល់តែសាសនា ។ សាសនកិច្ច ឬ –ក្រឹត្យ កិច្ចឬក្រឹតក្នុងសាសនាឬរបស់សាសនា ។ សាសនទូត, សាសនហារិន ឬ –ហារី អ្នកនាំសំបុត្រ, អ្នកនាំដំណឹងឬពាក្យបណ្ដាំ ( បើស្ត្រីជា សាសនទូតី, សាសនហារិនី ) ។ សាសនទូសកៈ អ្នកប្រទូស្ដសាសនា ( បើស្ត្រីជា សាសនទូសិកា ) ។ សាសនធម៌ ធម៌ជាពាក្យប្រៀនប្រដៅ ក៏គឺសាសនានុះឯង ។ សាសនបត្រ សំបុត្របញ្ជាក់ការយ៉ាងដាច់ខាត ។ សាសនប្បដិបត្តិ ឬ –ប្រតិបត្តិ ការប្រតិបត្តិតាមសាសនា ។ សាសនប្បវត្តិ ឬ –ប្រវត្តិ ដំណឹងសាសនា, ពង្សាវតារសាសនា ។ សាសនមណ្ឌល មណ្ឌលសាសនា, សាសនាទាំងមូល ។ សាសនមូល ទីតាំងឬឫសគល់នៃសាសនា ។ សាសនវិទ ឬ –វិទូ អ្នកប្រាជ្ញខាងការប្រកាសសាសនា ។ សាសនវោហារ វោហាររបស់សាសនា, ពាក្យប្រើក្នុងសាសនា ។ សាសនសម្បត្តិ សម្បត្តិសម្រាប់ទំនុកបម្រុងសាសនា ។ សាសនាយុ( បា. < សាសន + អាយុ ) អាយុសាសនា គឺការឋិតនៅនៃសាសនា ។ សាសនូបត្ថម្ភ ( បា. < សាសន + ឧបត្ថម្ភ ) ការទំនុកបម្រុងសាសនា ។ សាសនូបត្ថម្ភក៍ ( បា. < សាសន + ឧបត្ថម្ភក ) អ្នកទំនុកបម្រុងសាសនា ( បើស្រ្តីជា សាសនូបត្ថម្ភិកា ) ។ សាសនោវាទ ( បា. < សាសន + ឱវាទ ) ដំបូន្មានក្នុងសាសនា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share