Dictionary

តើពាក្យ «សិស្ស» មានន័យដូចម្ដេច ?


សិស្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝិឞ្យ ) អ្នករៀនចំណេះពីគ្រូ, អ្នកដែលគ្រូត្រូវ បង្ហាត់បង្រៀនឬត្រូវប្រៀនប្រដៅ ។ សិស្សគណ (—គន់ ) គណៈសិស្ស, ពួកសិស្ស ។ សិស្សបំបួស សិស្សដែលឧបជ្ឈាយ៍ឬអាចារ្យបំបួសជាសាមណេរ ។ សិស្សរបួស សិស្សរបស់ពេទ្យហ្ម, សិស្សថ្នាំសង្កូវ ។ សិស្សវត្ត សិស្សដែលនៅរៀនក្នុងវត្ត ។ សិស្សសាលា សិស្សដែលរៀនក្នុងសាលារាជការ ។ សិស្សសិប្បៈ ឬ—សិល្ប៍ សិស្សរៀនសិប្បៈ ។ សិស្សសូត្រ ឬ សិស្សសូធ្យ សិស្សរបស់លោកគ្រូសូត្រ ឬ គ្រូសូធ្យ ។ ល ។ ( សរសេរជា សិស្យ ក៏បាន, តែមិនសូវដែលប្រើ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share