តើពាក្យ «សុ. ចិ. បុ. លិ.» មានន័យដូចម្ដេច ?
សុ. ចិ. បុ. លិ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. ) ស្ដាប់, គិត, សួរ, សរសេរឬកត់ត្រា ។ អក្សរសង្ខេបអំពីពាក្យ សុត “ស្ដាប់”, ចិន្ត “គិត”, បុច្ឆ “សួរ”, លិខ “សរសេរ, កត់, ចម្លង”, ជាអង្គរបស់អ្នករៀន, បានសេចក្ដីថា “អ្នករៀនលុះតែប្រកបដោយអង្គ៤ គឺ ស្ដាប់, គិត, សួរ, សរសេរ ឬ កត់ត្រា, ចម្លង ទើបអាចនឹងឡើងជាអ្នកចេះគ្រប់គ្រាន់បាន” ។ អង្គ៤ នេះហៅថា សិក្សាចតុរាង្គ ។ សុ. ចិ. បុ. លិ. វិនិមុត្ត ( —មុត ) អ្នកដែលរួចផុតស្រឡះចាក សុ. ចិ. បុ. លិ. គឺអ្នករៀនដែលខ្វះការស្ដាប់, គិត, សួរ, សរសេរកត់ត្រា ។ ព. កា. ថា
ឧទាហរណ៍៖ សុ. ចិ. បុ. លិ. វិនិមុត្ត អ្នកដែលរួចផុតចាកអង្គបួន ទោះបីខំប្រឹងរៀនផ្ទួនៗ ពុំអាចញ៉ាំងខ្លួនឲ្យចេះឡើយ ។ លុះតែប្រកបដោយអង្គបួន ទើបខ្លួននឹងអាចឆ្លងដល់ត្រើយ ហាក់ដូចវិជ្ជាខ្លួនកៀកកើយ ចេះហើយរីករាយសប្បាយក្រៃ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646