តើពាក្យ «សម្ភោជ» មានន័យដូចម្ដេច ?
សម្ភោជ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការបរិភោគអាហារជាមួយគ្នា; ការលៀងភ្ញៀវ ។ ខ្មែរប្រើជា កិ. “” លៀងភ្ងៀវ “”, ចំពោះការលៀងភ្ញៀវក្នុងវេលាប្រជុំឆ្លងឬឡើងមន្ទីរថ្មីជាដើម; ទោះបីមិនមានលៀងភោជនាហារសោះទេ គ្រាន់តែប្រជុំភ្ញៀវឆ្លងឬឡើងមន្ទីរថ្មីជាដើមក៏ហៅ សម្ភោជ ដែរ; ប្រើជា សម្ភោទ្យ ក៏បាន, បើមានថ្លែងសេចក្ដីរៀបរាប់ពីដំណើរកិច្ចការនោះផង ច្រើនហៅ សម្ពោធ ឬ សម្ពោធន៍ (ហៅចំពោះតែការធំដុំឬការប្លែក, បើការធម្មតាការរាយរង ហៅថា ឡើង ឬ ឆ្លង, និយាយថា ឡើងផ្ទះថ្មី, ឆ្លងសាលា )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646