Dictionary

តើពាក្យ «សរោជ» មានន័យដូចម្ដេច ?


សរោជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សរស៑; បា. សរ “ស្រះ; ត្រពាំង; បឹងតូច” + ជ “ដែលដុះ”; សរស៑ ឬ សរ > សរោ ) ឈូក ( ព. កា. ប្រើជា សារោជ ក៏បាន ) ។ សរោជបុស្ប ( សៈរ៉ោជៈបុស ) ផ្កាឈូក; ប្រើជា សរោជបុប្ផា ក៏បាន (សម្រាប់ប្រើក្នុងកាព្យ) ។
ឧទាហរណ៍៖ សរោជបុប្ផា រីកស្គុសស្គាយនា- ស្រះបោក្ខរណី ផ្ទៃស្រះទាំងមូល ទឹកថ្លាយល់ដី សឹងមានហ្វូងត្រី ហែបហែលរេរា ។ ព្រះបាទបពិត្រ ទ្រង់ទតពិនិត្យ នូវហ្វូងមច្ឆា ទ្រង់ភ្នកនឹកដល់ កែវកល្យាណា ដែលព្រាត់ប្រាសគ្នា អស់កាលយូរលង់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share