Dictionary

តើពាក្យ «សល់វ៉ល់» មានន័យដូចម្ដេច ?


សល់វ៉ល់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទទាក់ទទាម, វិលវល់, មិនជាក់លាក់, សាំញ៉ាំ, សាន់វុ័ណ្ឌ; រាយមាយ ។
ឧទាហរណ៍៖ ចិត្តសល់វ៉ល់, គំនិតសល់វ៉ល់; ក្ដីសល់វ៉ល់, អំពើសល់វ៉ល់ ។ ( កាព្យបញ្ជាក់ពាក្យ សល់វ៉ល់ ) : សល់វ៉ល់អប្រីយ៍ សល់វ៉ល់ព្រោះស្រី សល់វ៉ល់ព្រោះស្រា សល់វ៉ល់ព្រោះល្បែង- ស៊ីសងនានា សល់វ៉ល់ពាលា សុទ្ធសឹងសល់វ៉ល់ ។ សល់វ៉ល់ណាក្ដី សុទ្ធសឹងអប្រីយ៍ រែងនាំឲ្យដល់ ក្ដីទុក្ខក្ដីព្រួយ រញ្ជួយកមល ទោះមានសុខសល់ ក៏សល់ស្ដើងស្ដួច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share