តើពាក្យ «សាត» មានន័យដូចម្ដេច ?
សាត
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.; សំ. ឝាត “ជាសុខ, សុខស្រួល, សប្បាយ; សេចក្ដីសុខ”; សំ. សាត “បីតិ, អំណរ” ) ដែលសុខចិត្តសះជាលែងប្រកាន់គ្នាតទៅទៀត, ដែលទុកជាស្មើគ្នាមិនឈ្នះមិនចាញ់ ។
ឧទាហរណ៍៖ ដំណើរសាត, ក្ដីសាត ( ប្រើជា សាធ ក៏បាន ប្រែថា ជ្រះស្រឡះ ) ។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សាតៈ, ដូចជា សាតគ្រឹះ ឬ –មន្ទីរ ផ្ទះដែលនៅបានសេចក្ដីសុខ, ដែលស្រួលនៅ ។ សាតចិត្ត ចិត្តរីករាយ ។ សាតដ្ឋាន ទីសប្បាយ ។ សាតារម្មណ៍ អារម្មណ៍**រីករាយ ។ ល ។ **ពាក្យ “អារម្មណ៍” ត្រូវបានកែតម្រូវពីពាក្យដើម “អាម្មរណ៍” ដោយហេតុថាពុំមានពាក្យ “អាម្មរណ៍” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646