Dictionary

តើពាក្យ «សាមី» មានន័យដូចម្ដេច ?


សាមី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្វាមិន៑ ) ម្ចាស់; ម្ចាស់របស់; ប្ដី; ចៅហ្វាយ, នាយ ។ សាមីការ ម្ចាស់ការ, អ្នកដើមការ ។ សាមីខ្លួន ឬ សាមីរូប ម្ចាស់ខ្លួន, ខ្លួនគេ ។ សាមីជន ជនជាម្ចាស់របស់អ្វីមួយ; ជនដែលបាននូវមុខតំណែង, នូវយសសក្ដិជាដើម ដោយមានលិខិតជាសំអាង ។ សាមីទាន ទានដែលជាម្ចាស់លើអស់ទ្រព្យ, ទានដ៏ឧត្ដម ។ សាមីបរិភោគ( បា. សាមិ– ) ការបរិភោគចតុប្បច្ច័យដោយបានពិចារណាតាមលំអានបច្ចយសន្និស្សិតសីលឥតខ្វះចន្លោះ ( ព. វិ. ពុ. ) ។ សាមីបុណ្យ ម្ចាស់បុណ្យ, អ្នកដើមបុណ្យ ។ សាមីភ័ក្ដិ ឬ ស្វាមីភ័ក្ដិ សេចក្ដីស្រឡាញ់ស្មោះត្រង់ចំពោះម្ចាស់, ចំពោះចៅហ្វាយនាយ ឬ ចំពោះប្ដី ។ សាមីភគិនី ( បា. សាមិ– ) បងស្រីឬប្អូនស្រីរបស់ប្ដី ។ ល ។

👉ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ( បា. ) ឈ្មោះអាយតនិបាតពួកទី៦ មានពាក្យប្រើថា នៃ, របស់, ផង….ដូចជា ផ្ទះនៃខ្ញុំ, សេះរបស់ខ្ញុំ, គោផងប្អូនខ្ញុំ; ហៅ សាមីសម្ពន្ធ ក៏បាន ( ព. វ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share