Dictionary

តើពាក្យ «សាមីចិ» មានន័យដូចម្ដេច ?


សាមីចិ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលត្រឹមត្រូវ, ប្រពៃ, សមគួរ, គួរគាប់, មិនឆ្គង ។ សាមីចិកម្ម កិច្ចការត្រឹមត្រូវ; ការគោរព, ការគប្បី ។ សាមីចិបដិបត្តិ បដិបត្តិត្រឹមត្រូវ ។ សាមីចិបដិបទា បដិបទាប្រពៃ ។ សាមីចិបដិបន្ន អ្នកបដិបត្តិត្រឹមត្រូវ ( បើស្ត្រីជា សាមីចិបដិបន្នា ) ។ សាមីចិវត្ត វត្តបដិបត្តិត្រឹមត្រូវ ។ សាមីចិវាចា ឬ –វាទ សម្ដីត្រឹមត្រូវ, ពាក្យគោរព, ពាក្យគួរសម ។ សាមីចិវាទី អ្នកដែលប្រើសម្ដីគួរសមជានិច្ច ។ បើស្ត្រីជា សាមីចិវាទិនី ។ សាមីចិសាសន៍ ឬ –សាសនា ពាក្យប្រៀនប្រដៅដែលគួរគោរព, ពាក្យប្រៀនប្រដៅត្រឹមត្រូវ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share