តើពាក្យ «សារាយ» មានន័យដូចម្ដេច ?
សារាយ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វារិជជាតិមួយប្រភេទដើមល្អិតៗសៃមម៉ៃ ដុះក្នុងទឹកបឹង, ត្រពាំងឬដុះនៅថ្មជាដើមក្នុងសមុទ្រ ។
ឧទាហរណ៍៖ សារាយបឹង, សារាយសមុទ្រ ។
សារាយសមុទ្រមាន ៣ ប្រភេទគឺ សារាយភ្លុក ដើមថ្លោសៗ សាច់រឹងបន្តិច; សារាយជើងមាន់ ដើមខ្លីៗបែកសាងញ៉ាង; សារាយអំបោះ ឬ សារាយស័ង្ខ ដើមល្អិតៗជាងសារាយឯទៀត សាច់ទន់ល្មៃ សម្បុរ-ស ។ សារាយសមុទ្រទាំង ៣ ប្រភេទនេះ ប្រើការញាំជាម្ហូបក៏បាន ស្ងោរឲ្យរលួយធ្វើជាចាហួយប្រើជាបង្អែមក៏បាន
ឧទាហរណ៍៖ ញាំសារាយ, ចាហួយសារាយ ( ម.ព. សេវាល និង សេវាលជាតិ ផង ) ។
ឈ្មោះសេវាលជាតិតូចមួយប្រភេទ ស្លឹកដុះក្រោមទឹក រាងដូចសសៃសក់ដុះក្នុងបឹង ស្រះ ត្រពាំងនៃអាស៊ី និងអូស្ត្រាលីក្តៅ។ គេច្រើនស្រង់សារាយអោយជ្រូកស៊ីលាយជាមួយកន្ទក់។ គ្រូបុរាណយកស្លឹក បុកឱ្យម៉ដ្ឋធ្វើថ្នាំបំពោកបូសលើក្មេង និងលើស្បែកដែលក្រហាយដោយត្រូវថ្ងៃយូរ។
រុក្ខជាតិដុះនៅទឹកសាប ឬប្រៃ ខ្លះមានរសជាតិប្រើជាបន្លែអន្លក់បាន ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646