Dictionary

តើពាក្យ «សារិកា» មានន័យដូចម្ដេច ?


សារិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សារិក, សារិកា ឬ ឝារិកា; បា. សាលិកា ) ឈ្មោះបក្សីពួកមួយ, មាន ៣ ប្រភេទគឺ សារិកាកែវ ឬសារិកាឪឡុង សម្បុរខ្មៅ ចំពុះលឿងទុំ ទងត្រចៀកយារ សម្បុរ-ស និងលឿងខ្ចី សំឡេងក្រអួន, បើចាប់យកពីតូចមកដាក់ទ្រុងចិញ្ចឹមបង្ហាត់ឲ្យរៀនថាតាម អាចនិយាយភាសាមនុស្សបាន ប៉ុន្តែចេះមិនគ្រប់គ្រាន់ទេ; សារិកាក្របី សម្បុរខ្មៅមាត្រតូចជាងសារិកាកែវ ចំពុះលឿងខ្ចី, ច្រើនពេញចិត្តទំលើខ្នងក្របីគោ ចឹកដង្កែជាអាហារ; សារិកាឪម៉ែ មាត្រនិងសម្បុរស្រដៀងនឹងប្រចៀច ចំពុះលឿងខាងចុង ត្រចៀកសម្បុរលឿង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share