Dictionary

តើពាក្យ «សារិកាកែវក្បាលលឿង» មានន័យដូចម្ដេច ?


សារិកាកែវក្បាលលឿង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ២២-២៤ ស.ម.។ ឈ្មោល: ដងខ្លួនខ្មៅរលោង បន្ទូលក្បាល និងកពណ៌លឿង មានដៅពណ៌លឿងមួយដុំនៅលើស្លាប ជុំវិញរង្វង់ភ្នែកពណ៌លឿង ។ ញី: បន្ទូលក្បាល និងកមានដៅពណ៌លឿងបន្តិចបន្តួចប៉ុណ្ណោះ ។ ទីជំរក: ព្រៃស្រោង និងព្រៃរបោះចំរុះ តាមជាយព្រៃ ។ របាយ: វត្តមានពេញមួយឆ្នាំ មានច្រើននៅខេត្តមណ្ឌលគិរី និងគីរីរម្យតែម្ដងគត់ ។ ជីវសាស្រ្ត: ជាប្រភេទកំពុងរងការគំរាមកំហែង ដោយការទាក់ចាប់កូនមកចិញ្ចឹម ឬលក់ចេញទៅក្រៅប្រទេស ព្រោះជាប្រភេទដែលចេះនិយាយ ។ រដូវបន្តពូជ: ចាប់ពីខែ មេសា ដល់សីហា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share