តើពាក្យ «សាលព្រឹក្ស» មានន័យដូចម្ដេច ?
សាលព្រឹក្ស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សាល + វ្ឫក្ស; បា. សាល + រុក្ខ ) ឈ្មោះឈើមួយប្រភេទ មានស្លឹកវែងៗ ស្រួចៗ ជាឈើធំ មានផ្កាចេញទងពីតួដើម និងពីមែកធំៗផ្កាមូលៗធំៗ ( មានសណ្ឋានស្រដៀងនឹងនាគម៉ុងសាយចិន ) សម្បុរក្រហមលាយលឿង មានក្លិនក្រអូបឈ្ងប់ រីកហើយឆាប់រោយទៅវិញ ជ្រុះត្របកនិងកេសរមករោយរាយលើផែនដី ផ្លែមូលៗធំៗជាងផ្លែក្របៅ ក្នុងមួយឆ្នាំៗជ្រុះស្លឹកអស់រលីងច្រើនដង ហើយលាស់ត្រួយខ្ចីភ្លាមៗ មិនបង្អង់យូរ ។ ល ។ ព្រះសិទ្ធត្ថសក្យមុនីគោតម ទ្រង់ប្រសូត្រទាំងទ្រង់បរិនិព្វានផងដែរនៅក្រោមដើម សាលព្រឹក្ស នេះ (ខ្មែរធ្លាប់យល់មកថា ដើមរាំងភ្នំ ផ្ទុយពីការពិត ) ។ ឈើនេះមានឈ្មោះហៅបានបីយ៉ាងគឺហៅថា សាលព្រឹក្ស ក៏បាន, ហៅ អស្សកណ្ណព្រឹក្ស ក៏បាន, ហៅ សជ្ជព្រឹក្ស ក៏បាន ។ កាលពីក្នុងបុរាណសម័យ ឈើនេះមានតែឯប្រទេសឥណ្ឌា, សព្វថ្ងៃនេះមានសម្បូរណ៍ក្នុងប្រទេសកម្ពុជា ច្រើនតែក្នុងវត្តអារាមនៃភិក្ខុសង្ឃ, ជាឈើមានគ្រាប់ងាយបណ្ដុះងាយដាំតាមតែដីបែបណាក៏ដាំបានដែរ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646