តើពាក្យ «សាស្ត្រ» មានន័យដូចម្ដេច ?
សាស្ត្រ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝាស្ត្រ; បា. សត្ថ ) គម្ពីរ, គម្ពីរប្រាប់វិទ្យា, គម្ពីរសាសនា; ច្បាប់, ច្បាប់ប្រដៅ ក្បួន, តម្រា; វិជ្ជា; ការសិក្សា; ពាក្យណែនាំ, ពាក្យពន្យល់; ពាក្យបង្គាប់ ។ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃ អ. ថ. សាស, ដូចជា ប្រវត្តិសាស្ត្រ គម្ពីរ, ក្បួននិយាយអំពីពង្សាវតារប្រទេស…។ វិទ្យាសាស្ត្រ គម្ពីរឬក្បួនប្រាប់វិទ្យាផ្សេងៗ; វិជ្ជាពួកមួយដែលគេរកឃើញដោយការលៃផ្សំធាតុជាដើម ។ សិល្បសាស្ត្រ តម្រាសម្រាប់រៀនសិល្បៈ ។ ប្រើក្លាយជា សាស្ត្រា ឬក្លាយមកទៀតជា សាត្រា ( ហៅចំពោះតែគម្ពីរឬច្បាប់ប្រដៅដែលចារដោយស្លឹករឹត )
ឧទាហរណ៍៖ សាត្រាច្បាប់; សាត្រាទេសន៍ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សាស-ស្រ្តៈ, ដូចជា សាស្ត្រក្រឹត ( សំ. ឝាស្ត្រក្ឫត )អ្នកតែងគម្ពីរ, អ្នកតែងច្បាប់ ។
សាស្ត្រចក្សុ, សាស្ត្រន័យន៍ ឬ –នេត្រ ភ្នែករបស់សាស្ត្រ ( វេយ្យាករណ៍ ) ។ សាស្ត្រវិទ អ្នកចេះសាស្ត្រ, អ្នកប្រាជ្ញខាងសាស្ត្រ ។ សាស្ត្រាចារ្យ ( សំ. ឝាស្រ្ត + អាចាយ៌ ) គ្រូបង្រៀនសាស្ត្រ ។ ល ។
( សំ. ឝស្ត្រ; បា. សត្ថ ) ពាក្យក្លាយមកពី សស្ត្រ សស្ត្រា; ប្រើចំពោះតែ មុខសាស្ត្រ មុខរបួសដែលមុតដោយគ្រឿងសស្ត្រា ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646